គ្រូបង្វឹករបស់ក្លឹប AFC Ajax លោក Alfred Schreuder បានសារភាពថា ខ្សែបម្រើ Edson Alvarez ពិតជាចង់ចាកចេញពីក្លឹប
ដើម្បីទៅចូលរួមជាមួយក្លឹបតោខៀវ Chelsea ពិតមែន ខណៈដែលចំណាប់អារម្មណ៍នេះកើតឡើងយ៉ាងឆាប់រហ័សនៅពេលដែលទីផ្សារនៃការដោះដូរកីឡាករ
ត្រៀមនឹងបិទបញ្ចប់។
ក្លឹបតោខៀវ Chelsea បានដាក់សំណើរដេញថ្លៃ 50 លានអឺរ៉ូសម្រាប់ Alvarez នៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាកររបស់លីគកំពូល
នៃប្រទេសអង់គ្លេស ខណៈដែលទីផ្សារដោះដូររបស់ហូឡង់បានបិទរួចទៅហើយ។
បន្ទាប់ពីដឹងថា ក្លឹបតោខៀវចង់បានគាត់ Edson Alvarez បានប៉ុនប៉ងបង្ខំឲ្យក្លឹបរបស់ខ្លួនលក់គាត់ចេញ ហើយថែមទាំងបដិសេធមិនចូលទីលានហ្វឹកហាត់ជាមួយក្រុមទៀតផង។
យ៉ាងណាទីបំផុត Ajax បានបដិសេធមិនលក់ Alvarez ឡើយ។
ដោយឡែកលោក Alfred Schreuder បានប្រាប់ ESPN ថា៖ “Chelsea បានទាក់ទងជាមួយ Edson Alvarez នៅថ្ងៃចុងក្រោយ ហើយ Alvarez ចង់ផ្ទេរទៅចូលរួមជាមួយពួកគេ។ សម្រាប់មួយថ្ងៃដំបូង គាត់មានអារម្មណ៍សោកស្ដាយ
និងស្រងាកចិត្តណាស់ ប៉ុន្តែកាលពីម្សិលមិញគាត់បានប្រាប់ខ្ញុំថា ខ្ញុំនឹងនៅទីនេះជាមួយគ្រូបង្វឹករបស់ខ្ញុំ ហើយនឹងផ្តល់នូវការលេងអស់ពីចិត្ត 100%”។
នៅពេលដែល Alvarez បានបរាជ័យក្នុងការចាកចេញពី Ajax ក្លឹបតោខៀវ Chelsea បានកំណត់គោលដៅថ្មីរបស់ពួកគេ ហើយក៏សម្រេចបានការចុះហត្ថលេខាលើ Denis Zakaria
លើកិច្ចព្រមព្រៀងផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាលពី Juventus ដែលរួមបញ្ចូលជាមួយនឹងជម្រើសក្នុងការទិញផងដែរ។
ប្រភព: 90 MIN
RELATED TOPICS: #CHELSEA #EDSON ALVAREZ
DONT'T MISS
Thiago Silva បង្ហើបថា គាត់ធ្លាប់បានសុំឲ Chesea ចុះហត្ថលេខាលើ Lucas Paqueta
UP NEXT
Barcelona ច្រានចោលសំណើរ 30លានផោនរបស់ Arsenal ដែលចង់បាន Ferran Torres
សរុបពត៌មានសំខាន់ៗ នៃការផ្ទេរកីឡាករនៅចុងសប្ដាហ៍នេះ!!!
Alvarez ប្រាប់ក្លឹបរបស់ខ្លួនថា ចង់ចាកចេញបន្ទាប់ពីទទួលបានការដេញថ្លៃពី Chelsea
Leicester City ទាមទារ 70 លានផោន ប្រសិនបើក្លឹបតោខៀវ Chelsea ចង់បានខ្សែការពារម្នាក់នេះ
Chelsea ត្រៀមសងសឹក Barcelona ដោយរារាំងមិនឲ្យ Cesar Azpilicueta ចាកចេញ