ក្លឹបអ្នកមានបុណ្យ Barcelona កំពុងតែស្វែងរកការប្រឹក្សាផ្នែកច្បាប់ជុំវិញលក្ខខណ្ឌខ្ចីជើងរបស់ Antoine Griezmann ជាមួយក្លឹប Atletico Madrid នេះបើយោងទៅតាមរបាយការណ៍នៅក្នុងប្រទេសអេស្ប៉ាញបានចុះផ្សាយ។
លក្ខខណ្ឌខ្ចីជើងរយៈពេល 2 ឆ្នាំរបស់កីឡាករសញ្ជាតិបារាំង Antoine Griezmann ត្រូវបានគេដឹងថា មានរួមបញ្ចូលជាមួយនឹងការទិញផ្ដាច់កុងត្រាក្នុងតម្លៃ 40 លានអឺរ៉ូ
ហើយការទិញនោះ អាចដំណើរការទៅបានលុះត្រាតែ Griezmann បានចូលលេងលើសពី 45 នាទី ក្នុង 14 ប្រកួតសម្រាប់ Atletico Madrid រដូវកាលនេះ។
យ៉ាងណាមិញ នៅរដូវកាលនេះ Griezmann បានបង្ហាញខ្លួនចំនួន 3 ប្រកួតមកហើយនៅ La Liga ក្នុងនាមជាកីឡាករបម្រុង ដែលប្ដូរចូលមកនៅនាទីទី 64, 62 និង 75
ហើយរយៈពេលលេងតិចជាលក្ខខណ្ឌកំណត់។
ដូច្នេះមានន័យថា ការទិញផ្ដាច់កុងត្រា Griezmann នឹងមិនកើតឡើងបានឡើយ ហើយពេលចប់ភារកិច្ចខ្ចីជើង គាត់នឹងវិលមក Barcelona វិញ។
ជុំវិញរឿងនេះដែរគ្រូបង្វឹករបស់ក្លឹប Atletico Madrid លោក Diego Simeone បាននិយាយជាសាធារណៈថា គាត់ជាអ្នកគ្រប់គ្រងកូនក្រុម ហើយគាត់មានសិទ្ធិគ្រប់គ្រាន់ក្នុងការប្រើប្រាស់ Griezmann។ វាជាសិទ្ធិរបស់គាត់ក្នុងការដាក់កីឡាករណាម្នាក់ឲ្យចូលលេង។
ប្រភព: 90 MIN
RELATED TOPICS: #ANTOINE GREIZMANN
DONT'T MISS
អតីតកីឡាកររបស់ហង្សក្រហមយល់ថា Arthur Melo មិនអាចដោះស្រាយវិបត្តនៅតំបន់បម្រើរបស់ក្លឹបបានឡើយ!!!
UP NEXT
Thiago Silva បង្ហើបថា គាត់ធ្លាប់បានសុំឲ Chesea ចុះហត្ថលេខាលើ Lucas Paqueta
Griezmann ប្រាប់ឈ្មោះប្រទេស 4 ដែលខ្លួនគិតថាឈ្នះពាន World Cup ឆ្នាំនេះ ខណៈដែលមិនមានក្រុមជម្រើសជាតិអង់គ្លេសឡើយ
Alvarez ប្រាប់ក្លឹបរបស់ខ្លួនថា ចង់ចាកចេញបន្ទាប់ពីទទួលបានការដេញថ្លៃពី Chelsea
Leicester City ទាមទារ 70 លានផោន ប្រសិនបើក្លឹបតោខៀវ Chelsea ចង់បានខ្សែការពារម្នាក់នេះ
Chelsea ត្រៀមសងសឹក Barcelona ដោយរារាំងមិនឲ្យ Cesar Azpilicueta ចាកចេញ
CLICK TO COMMENT