ផ្លូវការណ៍៖ Marcelo ចុះហត្ថលេខាចូលរួមជាមួយក្លឹប Olympiacos FC
Published 4 days ago on September 3, 2022
by Lee Lee
នៅព្រឹកនេះក្លឹបយក្សរបស់ក្រិច Olympiacos បានប្រកាសពីការចុះហត្ថលេខាលើអតីតវីរបុរសរបស់ក្លឹប Real Madrid គឺខ្សែការពារស្លាប Marcelo លើការផ្ទេរដោយគ្មានតម្លៃខ្លួន
ខណៈដែលកីឡាករសញ្ជាតិប្រេស៊ីលរូបនេះស្ថិតក្នុងជីវិតដោយគ្មានក្លឹបអស់រយៈពេលជាច្រើនសប្ដាហ៍មកហើយ។
Marcelo Vieira ដែលធ្លាប់ជាកីឡាករដ៏សំខាន់របស់ក្លឹបអធិរាជស Real Madrid បានសម្រេចចិត្តចាកចេញពី Santiago Bernabeu ដោយមិនបន្តកុងត្រាថ្មី
ព្រោះគាត់ដឹងថា ទម្រង់លេងរបស់គាត់មិនអាចប្រជែងនឹងកីឡាករក្មេងៗផ្សេងទៀតរបស់ក្លឹបបានឡើយ ជាពិសេសគឺ Ferland Mendy។
ជាមួយគ្នានេះដែរ Marcelo ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ក្លឹបជាច្រើននៅតំបន់អឺរ៉ុប ចាប់តាំងពីការចាកចេញពីក្លឹប Real Madrid ហើយរបាយការណ៍ចុងក្រោយត្រូវបានគេរាយការណ៍ថា គាត់បានពិភាក្សាជាមួយក្លឹប Leicester City នៃក្របខ័ណ្ឌ Premier League ប៉ុន្តែក្លឹប Leicester បានបដិសេធថា ពួកគេមិនបានដំណើរការលើកិច្ចព្រមព្រៀងផ្ទេរនេះឡើយ។