Thiago Silva បង្ហើបថា គាត់ធ្លាប់បានសុំឲ្យ Chelsea ចុះហត្ថលេខាលើ Lucas Paqueta
Published 4 days ago on September 4, 2022
by Lee Lee
ខ្សែការពារសញ្ជាតិប្រេស៊ីល Thiago Silva បានបង្ហើបឲ្យដឹងថា គាត់បានប្រាប់ក្លឹបតោខៀវ Chelsea
ឲ្យព្យាយាមស្វែងរកលទ្ធភាពនៃការចុះហត្ថលេខាលើ Lucas Paqueta ដែលជាមិត្តរួមជាតិរបស់គាត់ តាំងពីមុនពេលកីឡាកររូបនេះធ្លាក់ក្នុងដៃរបស់ West Ham។
យ៉ាងណា Thiago Silva បានបន្ថែមទៀតថា៖ “ប៉ុន្តែខ្ញុំសប្បាយចិត្តសម្រាប់ Paqueta ដែលមក West Ham ព្រោះក្លឹបរបស់ពួកគេពិតជាមានរចនាសម្ព័ន្ធល្អ
ហើយក៏ជាក្លឹបដ៏អស្ចារ្យមួយនៅក្របខ័ណ្ឌ Premier League ដែរ”។