រឿងដ៏អស្ចារ្យ និងបានបង្ហាញពីការអភិវឌ្ឍបាល់ទាត់នៅក្នុងប្រទេសឡាវ ដោយក្រុមជម្រើសជាតិឈុតយុវជន U-19 របស់ពួក
គេបានបំបែកកំណត់ត្រាឡើងមកវគ្គផ្តាច់ព្រ័ត្រ AFF U-19 Boys Championship ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត។
ក្រុមជម្រើសជាតិឡាវ បានបំបាក់ក្រុមទាំងអស់នៅក្នុងពូល B ដែលមានកម្ពុជា, សឹង្ហបុរី, ម៉ាឡេសុី, និងទីម័រ។ ពួកគេនៅតែបន្តភាពខ្លាំងរបស់ខ្លួន
ដោយបានជួបជាមួយនឹងក្រុមជម្រើសជាតិថៃនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយបន្តឈ្នះក្រុមថៃដែលជាម្ចាស់ពាន ៥ សម័យកាលក្នុងលទ្ធផល 2 ទល់នឹង 0។
ឡាវមិនធ្លាប់ឡើងដល់វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតនេះទេ ចាប់តាំងពីបង្កើតពាននេះមកក្នុងឆ្នាំ 2002 ដោយពួកគេធ្លាប់បានទទួលបានចំណាត់ថ្នាក់ល្អបំផុតត្រឹមលេខ 3 តែប៉ ុណ្ណោះ។
U-19 របស់ក្រុមជម្រើសជាតិឡាត្រូវបានគេគិតថា គឺជាក្រុមដែលអាចនឹងបង្កើត ប្រវត្តិសាស្រ្តដ៏អស្ចារ្យរបស់ខ្លួននៅឆ្នាំនេះ ជាមួយនឹងការលើកពាន AFF U-19
នេះជាលើកដំបូង ខណៈដែលពួកគេត្រូវប្រកួតវគ្គផ្ដាច់ព្រ័តជាមួយនឹងក្រុមជម្រើសម៉ាឡេស៊ី ដែលក្រុមទាំងពីរនេះ ក៏ធ្លាប់បានជួបគ្នាម្តងហើយ នៅក្នុងវគ្គចែកពូល
ម្តងរួចទៅហើយ ដោយឡាវបានយកឈ្នះក្រុមជម្រើសជាតិម៉ាឡេសុីដោយលទ្ធផល 1 ទល់នឹង 0 ។
ប្រសិនបើពួកគេអាចលើកពាននៅឆ្នាំនេះមែន មិនត្រឹមតែបង្កើតកំណត់ត្រាដ៏អស្ចារ្យសម្រាប់ប្រទេសរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែគេក៏ជាក្រុមដែលបំបែកកំណត់ត្រា
មិនចាញ់ និងមិនស្មើ សូម្បីតែមួយប្រកួត ពោលគឺក្រុមឡាវឈ្នះគ្រប់ប្រកួតទាំងអស់តាំងពីក្នុងពូល រហូតមកដល់វគ្គផ្ដាច់ព្រ័តនេះ។ យ៉ាងណាមិញការប្រកួតវគ្គផ្ដាច់ព្រ័ត្រ
នឹងធ្វើឡើងនៅថ្ងៃស្អែកនេះ វេលាម៉ោង 8 យប់។ រងចាំមើលថា ក្រុមជម្រើសឡាវអាចលើកពាននេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនបានដែរ រឺយ៉ាងណា?
ប្រភព: ASEAN FOOTBALL
RELATED TOPICS: #AFF U-19 YOUTH CHAMPIONSHIP
DONT'T MISS
នៅមិនទាន់ស្ងប់ចិត្តឡើយ កឹ្លបតោខៀវ Chelsea នឹងព្យាយាមចុះហត្ថលេខាលើខ្សែប្រយុទ្ធម្នាក់ទៀតពីក្លឹប AC Milan
UP NEXT
ខ្លះៗមុនការប្រកួតរវាង Barcelona និងSevilla នាម៉ោង 2 រំលងអាធ្រាត្រនេះ
U-19 ឡាវ បំបែកកំណត់ត្រាឡើងវគ្គផ្ដាច់ព្រ័ត AFF U-19 Youth Championship និងអាចជាក្រុមលើកពាននៅឆ្នាំនេះ!!!
Bayern Munich បញ្ជាក់ថា ពួកគេមិនទាន់ត្រូវការអ្នកជំនួសកន្លែងរបស់ Lewandowski នៅរដូវក្ដៅនេះទេ!!!
សហព័ន្ធប្រកាសបេក្ខភាពចុងក្រោយ ដែលមានឈ្មោះប្រកួតពានរង្វាន់ AFF U-19 Youth Championship
គ្រូ Bayern Munich លើកឡើងថា Barcelona ជាក្លឹបតែមួយគត់ ដែលគ្មានលុយតែអាចទិញកីឡាករដែលពួកគេចង់បាន