ក្រោយការឈ្នះទៅលើក្រុមជម្រើសជាតិសិង្ហបុរីក្នុងលទ្ធផល 3 ទល់នឹង 1 កាលពីម្សិលមិញនេះ
ក្រុមជម្រើសជាតិ U-19 នៃប្រទេសឡាវ បានឡើងទៅកាន់វគ្គផ្ដាច់ព្រ័តជាផ្លូវការណ៍នៃការប្រជែងពាន AFF U-19 Championship
ខណៈដែលពួកគេមានពិន្ទុពេញ 9 ពិន្ទុនៅក្នុងពូល B និងមិនទាន់ស្គាល់ពាក្យចាញ់សូម្បីតែមួយប្រកួត។
ដោយឡែកសម្រាប់ក្រុមដែលស្ថិតនៅក្នុងពូល A កំពុងមានការប្រជែងគ្នាខ្លាំងរវាង វៀតណាម ថៃ និងឥណ្ឌូនេស៊ី
ដោយត្រូវកាត់សេចក្ដីនៅក្នុងការប្រកួតចុងក្រោយនៅម៉ោង 8 ថ្ងៃនេះ។ បច្ចុប្បន្ន ក្រុមជម្រើសជាតិ U-19 ថៃ និងវៀតណាម មាន 10 ពិន្ទុស្មើគ្នា
ហើយក្រុមដែលតាមពីក្រោយ គឺឥណ្ឌូនេស៊ីមាន 8 ពិន្ទុ។
ដូចគ្នានេះដែរ នៅថ្ងៃស្អែកក្រុមជម្រើសជាតិ U-19 របស់ឡាវដែលស្ថិតនៅពូល B ជាមួយកម្ពុជាដែរនោះ ក៏មានការប្រកួតចុងក្រោយមួយនៅក្នុងពូល
ជាមួយនឹងក្រុមជម្រើសជាតិម៉ាឡេស៊ី ប៉ុន្តែវាគ្រាន់តែជាការប្រកួតកាត់សេចក្ដីយកក្រុមលេខមួយនៅក្នុងពូលតែប៉ុណ្ណោះ។
ក្នុងនោះដែរ ក្រុមជម្រើសជាតិកម្ពុជារបស់យើង ក៏មានការប្រកួតមួយដែរ ជាមួយក្រុមជម្រើសជាតិទីម័រខាងកើត វេលាម៉ោង 3:00 រសៀល។
ប្រភព: ASEAN FOOTBALL
RELATED TOPICS: #AFF U-19 YOUTH CHAMPIONSHIP
DONT'T MISS
ស្អែកនេះ គឺជាការប្រកួតបើកឆាករបស់ក្រុមជម្រើសជាតិកម្ពុជា U-19
UP NEXT
ខ្លះៗមុនការប្រកួតរវាង Barcelona និងSevilla នាម៉ោង 2 រំលងអាធ្រាត្រនេះ
U-19 ឡាវ បំបែកកំណត់ត្រាឡើងវគ្គផ្ដាច់ព្រ័ត AFF U-19 Youth Championship និងអាចជាក្រុមលើកពាននៅឆ្នាំនេះ!!!
Bayern Munich បញ្ជាក់ថា ពួកគេមិនទាន់ត្រូវការអ្នកជំនួសកន្លែងរបស់ Lewandowski នៅរដូវក្ដៅនេះទេ!!!
សហព័ន្ធប្រកាសបេក្ខភាពចុងក្រោយ ដែលមានឈ្មោះប្រកួតពានរង្វាន់ AFF U-19 Youth Championship
គ្រូ Bayern Munich លើកឡើងថា Barcelona ជាក្លឹបតែមួយគត់ ដែលគ្មានលុយតែអាចទិញកីឡាករដែលពួកគេចង់បាន