នៅមុននេះបន្តិច ផេករបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញពីការហ្វឹកហាត់ចុងក្រោយរបស់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម 19 ឆ្នាំ
ដើម្បីត្រៀមប្រកួតនៅថ្ងៃស្អែកដែលជាការប្រកួតដំបូង ត្រូវប៉ះជាមួយក្រុមជម្រើសជាតិអាយុក្រោម 19 ឆ្នាំនៃប្រទេសសិង្ហបុរី។
ការប្រកួតថ្ងៃស្អែកនេះ នឹងប្រព្រឹត្តិឡើងនៅកីឡដ្ឋាន Gelora Bung Karno Sports Complex នៃប្រទេសឥណ្ឌូនេស៊ី
វេលាម៉ោង 07:00 ល្ងាច (ម៉ោងដូចគ្នានឹងកម្ពុជាដែរ)។ ដោយឡែកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មិនទាន់បាន
បញ្ជាក់ជាផ្លូវការណ៍អំពីការផ្សាយផ្ទាល់ជូនអ្នកទស្សនាទាក់ទងនឹងការប្រកួតនោះទេ។
យ៉ាងណាមិញការប្រកួតក្របខណ្ឌ AFF U-19 Youth Championship 2022 ត្រូវបានបែងចែកចេញជាពីរពូលធំៗ
គឺ ពូល A និងពូល B ដែលពូល A មាន 6 ក្រុម និងពូល B មាន 5 ក្រុម។ ក្រុមជម្រើសជាតិកម្ពុជា U-19 ស្ថិតនៅក្នុងពូល B ដែលមានក្រុមជម្រើសជាតិ
ឡាវ, ម៉ាឡេស៊ី, សិង្ហបុរី និង ទីម័រខាងកើត។
ប្រភពទីមួយ: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ប្រភពទីពីរ: Wikipedia
RELATED TOPICS: #AFF U-19 YOUTH CHAMPIONSHIP
DONT'T MISS
ស្អែកនេះ គឺជាការប្រកួតបើកឆាករបស់ក្រុមជម្រើសជាតិកម្ពុជា U-19
UP NEXT
ខ្លះៗមុនការប្រកួតរវាង Barcelona និងSevilla នាម៉ោង 2 រំលងអាធ្រាត្រនេះ
U-19 ឡាវ បំបែកកំណត់ត្រាឡើងវគ្គផ្ដាច់ព្រ័ត AFF U-19 Youth Championship និងអាចជាក្រុមលើកពាននៅឆ្នាំនេះ!!!
Bayern Munich បញ្ជាក់ថា ពួកគេមិនទាន់ត្រូវការអ្នកជំនួសកន្លែងរបស់ Lewandowski នៅរដូវក្ដៅនេះទេ!!!
សហព័ន្ធប្រកាសបេក្ខភាពចុងក្រោយ ដែលមានឈ្មោះប្រកួតពានរង្វាន់ AFF U-19 Youth Championship
គ្រូ Bayern Munich លើកឡើងថា Barcelona ជាក្លឹបតែមួយគត់ ដែលគ្មានលុយតែអាចទិញកីឡាករដែលពួកគេចង់បាន