ខ្សែប្រយុទ្ធក្រុមជម្រើសជាតិឥណ្ឌា Sunil Chhetri បានស៊ុតបាល់បញ្ចូលទីចំនួន 2 គ្រាប់ម្នាក់ឯង ដែលវាជាគ្រាប់បាល់សរុបទី
82 គ្រាប់របស់ខ្លួន ក្នុងជ័យជម្នះ 2-0 លើកម្ពុជា កាលពីម្សិលមិញនេះ ដែលការប្រកួតធ្វើឡើងនៅទីក្រុង Kolkata។
ប្រធានក្រុមជម្រើសជាតិឥណ្ឌាវ័យ 37 ឆ្នាំរូបនេះ បានស៊ុតបាល់ប៉េណាល់ទីមួយគ្រាប់ និងតែតបាល់បញ្ចូលទីមួយគ្រាប់
ជួយក្រុមជម្រើសជាតិឥណ្ឌាឈរកំពូលតារាងនៃពូល D នៃក្របខណ្ឌ AFC Asian Cup បណ្ណោះអាសន្នជាមួយនឹងក្រុមជម្រើសជាតិហុងកុង។
បច្ចុប្បន្ននេះ Sunil Chhetri គឺជាកីឡាករអាស៊ីតែម្នាក់គត់ដែលស៊ុតគ្រាប់បាល់ឲ្យក្រុមជម្រើសជាតិបានច្រើនជាងគេ
ខណៈដែលអ្នកតាមពីក្រោយកំណត់ត្រានោះគឺកីឡាករ Ali Mabkhout របស់ក្រុមសហព័ន្ធអារ៉ាប់រួម ដែលមាន 80 គ្រាប់។
Sunil Chhetri ជាកីឡាករដែលស៊ុតបញ្ចូលទីឲ្យក្រុមជម្រើសជាតិច្រើនជាងគេទីបីនៅលើពិភពលោក បន្ទាប់ពី Cristiano Ronaldo
(117 គ្រាប់) និង Lionel Messi (86 គ្រាប់)។
ប្រភព: INDIANEXPRESS
RELATED TOPICS: #SUNIL CHHETRI
DONT'T MISS
ស្អែកនេះ គឺជាការប្រកួតបើកឆាករបស់ក្រុមជម្រើសជាតិកម្ពុជា U-19
UP NEXT
ខ្លះៗមុនការប្រកួតរវាង Barcelona និងSevilla នាម៉ោង 2 រំលងអាធ្រាត្រនេះ
U-19 ឡាវ បំបែកកំណត់ត្រាឡើងវគ្គផ្ដាច់ព្រ័ត AFF U-19 Youth Championship និងអាចជាក្រុមលើកពាននៅឆ្នាំនេះ!!!
Bayern Munich បញ្ជាក់ថា ពួកគេមិនទាន់ត្រូវការអ្នកជំនួសកន្លែងរបស់ Lewandowski នៅរដូវក្ដៅនេះទេ!!!
អបអរដល់ក្រុមជម្រើសជាតិម៉ាឡេស៊ី ដែលបានឈ្នះពាន AFF U-19 Youth Championship ជាលើកទីពីរ
គ្រូ Bayern Munich លើកឡើងថា Barcelona ជាក្លឹបតែមួយគត់ ដែលគ្មានលុយតែអាចទិញកីឡាករដែលពួកគេចង់បាន
CLICK TO COMMENT