បាល់ទាត់អន្តរជាតិ

ផ្លូវការណ៍៖ Pablo Gavi បន្ត​កុងត្រា​ថ្មី​រយៈពេល 4 ឆ្នាំ​ជាមួយ​ក្លឹប Barcelona

Published 2 days ago on September 14, 2022

by Lee Lee

កឹ្លប​អ្នកមាន​បុណ្យ Barcelona បាន​បញ្ជាក់​ថា ពួក​គេ​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ជាមួយ​ខ្សែ​បម្រើ​វ័យ​ក្មេង Gavi ហើយ​សម្រាប់​ការ​បន្ត​កុងត្រា​ថ្មី​ដែល​នឹង​មាន​សុពលភាព​រហូត​ដល់​ឆ្នាំ 2026។

កីឡាករ​វ័យ 18 ឆ្នាំ​រូបនេះ បាន​ក្លាយ​ជា​ខ្សែបម្រើ​ដ៏​សំខាន់​មិន​អាច​ខ្វះបាន​សម្រាប់​ក្លឹប​អ្នក​មានបុណ្យ Barcelona ហើយ​តែងតែ​បង្ហាញ​ខ្លួន​ក្នុង​ជម្រើស 11 នាក់​ដំបូង​ជា​និច្ច ក្រោម​ការ​ដឹក​នាំ​របស់​គ្រូបង្វឹក​លោក Xavi Hernandez។ Gavi ចាប់​ផ្ដើម​លេច​ធ្លោរ​ខ្លាំង​នៅ​ជំនាន់​ជា​មួយ​នឹង Pedri ខណៈ​ដែល​គេ​ទាំង​ពីរ​គឺ​ជា​ដៃគូ​លេង​ដ៏​ល្អ​នៅ​ក្លឹប និង​នៅ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ។

សេចក្តី​ថ្លែង​ការណ៍​របស់ Barcelona បាន​សរសេរ​ថា៖ “FC Barcelona និង​កីឡាករ Pablo Gavi បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ ដើម្បី​បន្ត​កុងត្រា​របស់​គាត់​រហូត​ដល់​ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2026។ លក្ខខណ្ឌ​ទិញ​ផ្ដាច់កុងត្រា ត្រូវ​បាន​កំណត់​តម្លៃ 1 ពាន់​លានអឺរ៉ូ។

Gavi នឹង​ចុះហត្ថលេខា​លើ​កុងត្រា​ថ្មី​របស់​គាត់​ជា​ផ្លូវការណ៍​នៅ​ថ្ងៃព្រហស្បតិ៍​សប្ដាហ៍​នេះ ដោយ​មាន​ការ​រៀប​ចំកម្មវិធី​ប្រកាស​នៅ Camp Nou ហើយ​ប្រធាន​ក្លឹប Joan Laporta នឹង​និយាយ​ទៅ​កាន់​អ្នកគាំទ្រ​ផង​ដែរ។

ប្រភព: Metro

RELATED TOPICS: #ARTHUR MELO #LIVERPOOL

DONT'T MISS
ខ្លះៗមុនការប្រកួតរវាង Barcelona និង​ Sevilla នៅម៉ោង 2 រំលងអធ្រាតនេះ
UP NEXT
Barcelona ត្រៀម​តតាំង​ផ្នែក​ច្បាប់​ជា​មួយ Atletico Madrid ពាក់​ព័ន្ធ​នឹង​ចេតនា​ចង់​បញ្ជូន Griezmann មក​វិញ

បាល់ទាត់អន្តរជាតិ​ /2 Hours ago

អ្នកគាំទ្រ​បិសាចក្រហម​អំពាវនាវ​ឲ្យ​មាន​ការ​ពិន័យ​ចំពោះ Gabriel Jesus បន្ទាប់​ពី​លេច​ធ្លាយ​វីដេអូ​ទាត់​ទៅ​លើ Martinez

បាល់ទាត់អន្តរជាតិ​ /2 Hours ago

Marcus Rashford នឹងខកខានប្រកួតអោយជម្រើសជាតិអង់គ្លេសនៅខែ​ កញ្ញានេះ

TRENDING

Jurgen Klopp បានឲ្យ​ក្លឹប​ហង្សក្រហម Liverpool ចុះ​ហត្ថលេខា​លើ Federico Valverde ប៉ុន្តែ​ត្រូវ​បរាជ័យ

Dani Alves ប្រាប់ថា Cristiano Ronaldo ជាខ្សែប្រយុទ្ធដែលពិបាកបំផុត

Thomas Muller ជ្រើសរើស Cristiano Ronaldo ល្អជាង Lionel Messi ជាមួយនឹងហេតុផលដ៏គួរអោយចាប់អារម្មណ៍

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ ​២០២២